VOLKSWAGEN PHAETON SALOON

តម្លៃប្រហែល: 93579.00$

កម្លាំងសន្ទុះ0-60: 8.6វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 148mph     

ល្បឿនអតិបរមា:        7.08 លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1052គម

តម្លៃប្រហែល: 89382.00$

កម្លាំងសន្ទុះ0-60: 8.3វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 148mph     

ល្បឿនអតិបរមា:       7.08លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1052គម

​នៅ​លើ​ផ្លូវ

ការ​បំពេញ​មុខងារ ​

មាន​ម៉ាស៊ីន​តែ​មួយ​ប្រភេទ​គត់​សម្រាប់​បំពាក់​លើ​រថយន្ត​Phaeton​នេះ​គឺ​V6TDI ​ចំណុះ​ម៉ាស៊ីន​៣.០​លីត្រ ​ផ្តល់​កម្លាំង ​២៣៦​សេះ​។ វា​ផ្តល់​នូវ​ការ​កម្លាំង​ថាមពល​គ្រប់គ្រាន់ ​សមត្ថភាព ​និង​ការ​ចំណាយ​លើ​ប្រេ​ងតិច​។ ​វា​ប្រើ​កាឡេ​កង់​ទាំង​៤​ អូតូ ​និង​ប្រព័ន្ធ​អូស​ទាញ​អូតូ​តាម​លក្ខណៈ​ស្តង់ដា​។

ការជិះក្នុងរថយន្ត

បូម​ប្រើ​ខ្យល់ ​អាច​ស៊េរេ​បាន ​សម្រាប់​ភាពរឹង ​និង​បង្កើន​កម្ពស់​បាន​។ ដែល​នេះ​ផ្តល់​ភាពងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​រទេះ​ជា​ដើម​។ ប្រព័ន្ធ​គ្រប់គ្រង​តួ​រថយន្ត​គឺ​ធ្វើ​ការ​បាន​ល្អ ​ប៉ុន្តែ​ដៃ​ចង្កូត​

ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​សូវ​ល្អ​ទេ​។ ​ការ​បើកបរ​លើ​ផ្លូវ​រដិបរដុបវិញ​រថយន្ត​នេះ​អាច​ដោះស្រាយ​បាន​យ៉ាងល្អ​។

​ភាពជាម្ចាស់

គុណភាពនិងភាពជឿជាក់

ក្នុង​រថយន្ត ​មាន​បំពាក់​ដោយ​ឧបករណ៍​​ និងសម្ភារ​ដែល​ធ្វើ​ពី​ស្បែក​ដែល​មាន​តម្លៃ​ថ្លៃ ​ការ​តម្លើង​ឧបករណ៍​មួល ​និង​ការ​បង្ហាញ​ជា​លក្ខណៈ​ឌីជីថល​។ ​គុណភាព​របស់​រថយន្ត​នេះ​ឈាន​មុខ​គេ ​សម្រាប់​ប្រភេទ​រថយន្ត​VW​។ ​វា​អាច​មាន​បញ្ហា​បន្តិច​បន្តួច​កើត​ឡើង​ប៉ុណ្ណោះ​សម្រាប់​រថយន្ត​នេះ​។

សុវត្ថិភាព​នៃ​ការ​បើកបរ​

ពោង​ភ្លោះ​ការពារ​ខាង​មុខ ​និង​ចំហៀង ​ភ្ជាប់​ជាមួយ​នឹង​ពោង​វាំងនន​ត្រូវ​បាន​បំពាក់​នៅ​ខាង​លើ​ទ្វារ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ​ការ​ការពារ​សុវត្ថិភាព​ការ​ប៉ះ​ទង្គិច​នៅ​ផ្នែក​ចំហៀង ​ត្រូវ​បាន​កែ​លំអ​សម្រាប់​អ្នក​នៅ​ខាង​ក្រោយ​ដោយ​ប្រើ​ពោង​ចំហៀង​។ ​ហ្វ្រាំង​ដ៏​មាន​ថាមពល ​និង​ឧបករណ៍​អេឡិចត្រូនិច​ជំនួយ​បើកបរ៥​ប្រភេទ​ត្រូវ​បាន​តម្លើង ​នៅ​ក្នុង​រថយន្ត​Phaeton​ធ្វើ​ឲ្យ​ងាយ​ស្រួល​ដល់​អ្នក​បើកបរ​។

នៅក្នុងរថយន្ត

ទំហំ​ក្នុង​រថយន្ត​និង​ភាពងាយ​ស្រួល

រថយន្ត​Phaeton ​មាន​ទំហំ​ធំ​ និង​អាច​ដាក់​សម្ភារ​បាន​ច្រើន​។​ អ្នក​ដំណើរ​អង្គុយ​នៅ​ខាង​ក្រោយ ​មាន​កន្លែង​អង្គុយ​បាន​យ៉ាង​ស្រួល​។ ​វា​មាន​ចម្ងាយ​ភ្លៅ​រថយន្ត​ពី​មុខ​ទៅ​ក្រោយ​តាម​លក្ខណៈ​ស្តង់ដា​(​៥០៥៥​មម​) ​និង​ប្រភេទ​វែង​(​៥១៧៥​មម​)  ​ប៉ុន្តែ​សម្រាប់​ប្រភេទ​តួ​ខ្លី​ក៏​វា​នៅ​តែ​ទូលាយ​ដដែល​។

ការ​បំពាក់​ឧបករណ៍​ផ្សេង

មាន​ប៊ូតុង​ខុសៗ​គ្នា​ជាង​១០០ ​និង​មាន​ឧបករណ៍​សម្រាប់​គ្រប់គ្រង​ឧបករណ៍​ទាំង​នោះផង​ដែរ​។​វា​ងាយ​ស្រួល​និយាយ​អ្វី​មួយ​ថា​មិន​មាន​លក្ខណៈ​ស្តង់ដា ​ប៉ុន្តែ​វា​មាន​ឧបករណ៍​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​ ប្រព័ន្ធ​បង្ហាញ​ផ្លូវ ​ពូក​ស្បែក​ទាំងអស់ ​ឧបករណ៍​ជូត​កញ្ចក់​អូតូ​ពេល​សើម ​និង​បូម​ប្រើ​បូម​ខ្យល់​៕