ASTON MARTIN CYGNET HATCHBACK

តម្លៃប្រហែល៖ 47,381.44 $

កម្លាំងសន្ទុះ0-60mph : 11.8​ វិនាទី

ល្បឿនអតិបរមា៖106 mph

អត្រាស៊ីប្រេងជាមធ្យម៖ 5លីត្រ/100គម

នេះគឺជា​រថយន្តក្នុងក្រុង​ដ៏ប្រណិតដែលខុសប្លែកពីគេ​ឯងមួយ ​ដែល​មានតម្លៃ​ថោក​ក្នុងការបើកបរ ដោយសារ​ការបញ្ចេញ​ផ្សែងឧស្ម័នកាបូនិច​កម្រិតទាប និង​សន្សំសំចៃប្រេង។

​ចំណុចគួរយល់ដឹង៖វាគួរ​ឲ្យស្រឡាញ់​ជាង​រថយន្ត​ Toyota iQដែល​មាន​យក​ជាមូលដ្ឋាន ប៉ុន្តែ ​វាមិន​​គួរ​ឲ្យ​

​ការបើកលើផ្លូវ

សមត្ថភាព

រថយន្តCygnet នេះ មាន​ម៉ាស៊ីន​ប្រើសាំង ១.៣៣លីត្រ ដូចគ្នា​នឹងរថយន្ត​ Toyota iQ ។ វាធ្វើអ្នកបើកបរ​រថយន្តនេះមាន​អារម្មណ៍​ស្វាហាប់ ​និង រីករាយ​នៅក្នុង​ទីក្រុង ប៉ុន្តែ ​អាច​ប្រឹងបន្តិច​ពេល​ដែល​ល្បឿន​កើនឡើង។ ​រថយន្ត Cygnet បំពាក់​ដោយ​ចង្កឹះលេខ​ដៃ៥ល្បឿន ប៉ុន្តែ ​វាមានបញ្ចូលប្រអប់ CVT ពីបញ្ជី​ក្នុង​ជម្រើស។

ការបើកបរ និងប្រើដៃចង្កូត

នៅលើផ្លូវ ​ដែល​មិនគួរ​ឲ្យភ្ញាក់ផ្អើល ​រថយន្តនេះគឺ​ iQទាំងអស់ និង​សូម្បីតែ​ទំហំកង់ក៏មិន​ផ្លាស់ប្តូរដែរ។ ដៃចង្កូតរបស់វាស្រាល និង​ត្រឹមត្រូវ។ ទោះជាយ៉ាងណា​ក៏ដោយ​​ ការបើកបរចេញក្រៅក្រុង ​មានលក្ខខណៈ​ឃ្លោង ហើយ​មានការងាកនៃតួរថយន្តបន្តិចដែរនៅផ្លូវ​កោង ។

​Polo វាមិនផ្តល់ភាព​សប្បាយ​បានច្រើន​ជាង​ Ford Fiesta ទេ ពីព្រោះ ​នៅពេលបើកបរ​ផ្លូវកោង​ធ្វើ​ឲ្យ​តួរថយន្តបត់រាងងាក ហើយ​ការប្រើដៃចង្កូត ​មាន ​ទម្ងន់​មិនស្ថេរ ។បូមរបស់​វារស់ល្អ ផ្តល់នូវការបើកបរ​ទន់ភ្លន់​។

ភាពជាម្ចាស់

គុណភាព និងការជឿជាក់

សម្ភារសំខាន់ៗ​គឺចេញពី​រថយន្ត​ Toyota ដូច្នេះ ការជឿជាក់​មិនគួរ​មាន​ក្តីបារម្ភ​នោះទេ។ ​អ្វីៗសឹងតែគ្រប់យ៉ាងគឺ​​ជារថយន្ត​ Aston ។ ​គ្រប់ផ្ទៃ​ទាំងអស់​គឺ​​ពាស​ទៅ​ដោយ​ជាតិ​ស្បែក  Alcantaraឬប្រភេទ​ព្រំ​មានគុណភាព​ខ្ពស់  ចង្កឹះលេខដ៏ល្អរឹងមាំ  ដៃទ្វាររថយន្តខាងក្នុងដែក​តូចស្អាត ដែលមានតែ​នៅប្រភេទ​ រថយន្ត​ Aston Martin ។ វាពិតជាស្អាតមែន ប៉ុន្តែតម្លៃរបស់វាក៏មិនធម្មតាដែរ។

សុវត្ថិភាព និង​សន្តិសុខ

ខណៈដែល រថយន្ត​ Aston នៅមិនទាន់​ឆ្លង​កាត់​ការធ្វើតេស្ត​បុកទង្គិច​នៅ​ Euro NCAP រថយន្ត​ iQទទួលបាន​ចំណាត់ថ្នាក់​អតិបរមា​ផ្កាយ ​៥​ ប្រព័ន្ធសុវត្ថិភាព​ស្តង់ដារ ប្រើ​ហ្វ្រាំង​  ABS និង ​ហ្វ្រាំងជំនួយ ព្រមទាំង ​កម្លាំងអូស ​និង ​ឧបករណ៍​រក្សា​លំនឹង​រថយន្ត។ ​ពោងខ្យល់​ស្តង់ដា ​រាប់ទាំង​ពោង​ខ្យល់​វាំងនន ព្រមទាំង ពោង​សម្រាប់​ការពារជង្គង់​របស់​អ្នក​បើកបរ។​

ផ្នែកខាងក្នុងរថយន្ត

ផ្ទៃខាងក្នុងរថយន្ត

រថយន្ត Cygnet មានទំហំ​ធំជាង​រថយន្ត​ Smart Fortwo ជាង​១តឹក វាអាច​ដាក់មនុស្សអង្គុយ​បាន​៤នាក់​។ ​ផ្ទៃខាងមុខ​ទូលាយ ហើយ​ទីកន្លែងសម្រាប់​អ្នក​ជិះជាមួយ​នៅខាងក្រោយ​ក៏​គ្រប់គ្រាន់ដែរ។ កន្លែងដាក់សម្ភារខាងក្រោយ​មិនមានទេ ដោយសារមានកៅអីពេញអស់។

សម្ភារបំពាក់

ដំបូង រថយន្ត Cygnet មើលទៅមានលក្ខខណៈ​ទូលាយ ​បើប្រៀប​នឹង​រថយន្ត​ជិះក្នុង​ក្រុង​ភាគច្រើន។ ​ឧបករណ៍ស្តង់ដា ​រាប់ទាំង​ការតុបតែង​ផ្ទៃខាងក្នុង​រថយន្ត ​ថ្នាំជាតិដែក ​យ៉ាន់ស្ព័រ ​ឧបករណ៍​គ្រប់គ្រង​សីតុណ្ហភាព ​កៅអីស្បែក ​ការបញ្ឆេះរថយន្ត​ដោយ​មិនប្រើសោរ ​និង​ ឧបករណ៍​ CD Player ។ ​ឧបករណ៍​​ភ្ជាប់ផ្កាយរណប​ស្តង់ដាជាប្រព័ន្ធ​ដ៏ងាយស្រួលក្នុងការ​យកទៅតាមដែរ៕