TOYOTA HILUX PICK-UP

តម្លៃប្រហែល: 39917.00$

កម្លាំងសន្ទុះ0-60: 11.9 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 109mph     

ល្បឿនអតិបរមា: 7.7លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1033 គម

តម្លៃប្រហែល: 36776.00$

កម្លាំងសន្ទុះ0-60: 15.2វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 96mph     

ល្បឿនអតិបរមា: 7.3លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1089 គម

តម្លៃប្រហែល: 34707.00$

កម្លាំងសន្ទុះ0-60: 15.2វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 96mph     

ល្បឿនអតិបរមា: 7.3លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1089 គម

តម្លៃប្រហែល: 31643.00$

កម្លាំងសន្ទុះ0-60: 15វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 96mph     

ល្បឿនអតិបរមា: 7.3លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1089 គម

នៅ​លើផ្លូវ​

​ការ​បំពេញ​មុខងារ​​

អ្នក​ទិញ​រថយន្ត​Hilux ​អាច​ជ្រើស​ប្រភេទ​កម្លាំង​ ១០១សេះ ​ឬ ១១៨សេះ ​ប្រើ​ម៉ាស៊ូត​ទំហំ​ម៉ាស៊ីន​២.៥លីត្រ ​និង​១៦៨សេះ ​៣.០លីត្រ​ប្រើ​ម៉ាស៊ូត​ដែរ​។ ​ប្រភេទ​នេះ​ជា​ប្រភេទ​មិនសូវ​ល្អ​ទេ ​ដោយសារ​តែ​ការ​ប្រើ​កម្លាំង​របស់​វា​ខ្លាំង​ទោះជា​មិនមាន​អ្វី​ផ្ទុក​ក៏​ដោយ​។ ​ប្រភេទ​ទំហំ​ម៉ាស៊ីន​២.៥លីត្រ​មាន​កម្លាំង​ខ្លាំងជាង ​និង​ជា​ជម្រើស​មួយ​ល្អ​។ ​តាម​ពិត​ទៅ ​ប្រភេទ​៣.០ ​លីត្រ​មាន​អារម្មណ៍​ថា​មិនចាំបាច់​ប្រើ​ក៏​បានដែរ​។

ការបើកបរ និងការប្រើដៃចង្កូត

តួរ​ថយន្ត​ដ៏​រឹងមាំ ​បាន​ផ្តល់​ឲ្យ​រថយន្ត​Hilux​នេះ ​មាន​ការ​គ្រប់គ្រង​លំនឹង​បាន​ល្អ​ពេល​ដែល​ជិះ​ផ្លូវ​កាច់ ​ឬ​ផ្លូវ​ទឹករលក ​និង​ដៃ​ចង្កូត​ត្រូវ​បាន​ថ្លឹង​បាន​ត្រឹមត្រូវ​។ ជាពិសេស​ការ​ធ្វើ​ដំណើរ​ជុំវិញ​ផ្លូវ​ក្រុង ​រថយន្ត​នេះ ​មាន​រំញ័រ ​នៅ​លើ​ផ្លូវ​ជង្ហុក ​និង​អ្នក​បើកបរ​ក៍​រង្គើ​ញ័រ​ដែរ​។

ភាពជាម្ចាស់

​គុណភាពនិងការជឿជាក់

អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​រថយន្ត​Hilux​នេះ ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​លើ​គុណភាព​ប្រព័ន្ធ​មេកានិច ​និង​ការ​តម្លើង​របស់​ក្រុមហ៊ុន ​ហើយ​ម៉ូដែល​នេះ ​ក៏​ជា​ជម្រើស​មួយ​គួរ​សម​ដែរ​។ ​ផ្ទៃ​ខាងក្នុង​មិនមាន​ភាព​ទាក់ទាញ ​ដោយសារ​បំពាក់​ប្លាស្ទិច​ស្រអាប់​ពេក ​ប៉ុន្តែ​អ្វីៗ​មាន​ភាពរឹងមាំ​។

សុវត្ថិភាព នៃការបើកបរ

គ្រប់​រថយន្ត​Hilux ​វា​មាន​ពោង​សុវត្ថិភាព​ចំនួន​២ ​ប៉ុន្តែ​ពោង​ចំហៀង ​និង​ពោង​វាំងនន ​មិនមាន​ទេ ​និង​មិនមាន​ប្រព័ន្ធ​គ្រប់គ្រង​រក្សា​លំនឹង​ទេ​។ ​នៅ​សុវត្ថិភាព​ខាងមុខ ​នៅ​តាម​បង្អួច​ប្រព័ន្ធ​មេកានិច​អាច​ងាយស្រួល ​ដែល​ចោរ​ងាយ​លួច​បាន​។ ប្រភេទ​HL3 ​និង​ប្រភេទ​ដូច​ខាងលើ ​មាន​ឧបករណ៍​រោទិ៍​សម្លេង ​ប៉ុន្តែ​មិនមាន​សោរ​deadlock​ទេ​។

ផ្ទៃក្នុងរថយន្ត

ទំហំក្នុងរថយន្ត

រថយន្ត​Toyota ​មាន​៤​កៅអី​សម្រាប់​រថយន្ត​ដំបូល​ភ្លោះ  ​និង​កៅអី​៥​សម្រាប់​ប្រភេទ​ដំបូល​ពីរ ​។ ​វា​ក៏​មាន​ប្រភេទ​Extra Cab ​ដែល​មាន​កៅអី​ខាងក្រោយ​ពីរ​បន្ថែម​។ កៅអី​ខាងក្រោយ​អាច​បត់​បាន ​សម្រាប់​រថយន្ត​ដំបូល​ពីរ​  ប៉ុន្តែ​កៅអី​កណ្តាល​មាន​តែ​ក្រវ៉ាត់​ពីរ​ទេ​។

ការបំពាក់ឧបករណ៍ផ្សេង

រថយន្ត​HL2 ​មាន​ម៉ាស៊ីន​ត្រជាក់ ​បង្អួច​ប្រើ​អគ្គិសនី ​សោរ​បញ្ជា​ពី​ចម្ងាយ ​និង​ម៉ាស៊ីន​ចាក់​CD MP3 ​។ ​ចំពោះ​ HL3​មាន​កញ្ចក់​ទ្វារ​មាន​កំដៅ ​អាច​បត់បែន​ដោយ​ប្រើ​អេឡិចត្រូនិច ​ទ្រនាប់​ពូកកាំម្ញី ​កង់ស្ព័រ​និង ​ប្រភេទ​លើ​នេះ​មាន​ម៉ាស៊ីន​ចាក់​CD​ ច្រើន​ថត ​ប្រព័ន្ធ​ភ្ជាប់​ផ្កាយរណប ​និង​កញ្ចក់​មើល​ទៅក្រោយ​ពិសេស​៕