TOYOTA LAND CRUISER 4X4

តម្លៃប្រហែល: $ 81084.00$

កម្លាំងសន្ទុះ0-60: 11វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 109mph     

ល្បឿនអតិបរមា: 8លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1073 គម

តម្លៃប្រហែល: 72733.00$

កម្លាំងសន្ទុះ0-60: 11វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 109mph     

ល្បឿនអតិបរមា: 8លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1073 គម

តម្លៃប្រហែល: 56720.00$

កម្លាំងសន្ទុះ0-60: 11វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 109mph     

ល្បឿនអតិបរមា: 8លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1073 គម

តម្លៃប្រហែល: 50207.00$

កម្លាំងសន្ទុះ0-60: 10.6 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 109mph     

ល្បឿនអតិបរមា: 8លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1073 គម

នៅ​លើផ្លូវ​

​ការ​បំពេញ​មុខងារ​​

បើ​ប្រៀបធៀប​នឹង​រថយន្ត​ខ្នាត​ធំ​4x4 ​មាន​៦​ស៊ីឡាំង​ប្រើ​ម៉ាស៊ូត ​សម្រាប់​រថយន្ត​Toyota Land Cruiser ​មាន​៤​ស៊ីឡាំង ​៣.០លីត្រ ​។ ​រថយន្ត​នេះ​មាន​កម្លាំង ​១៨៥សេះ ​ប្រើ​ប្រអប់លេខ​ដៃ ​មាន​៦ល្បឿន​ ប៉ុន្តែ​រថយន្ត​ផ្សេង​មាន​១៨៧សេះ ​លេខ​អូតូ ​និង​មាន​៥ល្បឿន​។ ទោះជា​ការបើកបរ​លើ​ផ្លូវ​កៅស៊ូ ​និង​ផ្លូវ​ដី​បាន​យ៉ាង​ល្អ​ក៏​ដោយ  ​ក៏​វា​នៅ​តែ​មិនទាន់​មាន​សមត្ថភាព​ដូច​រថយន្ត​ប្រភេទ​ផ្សេងទេ​។

 ការបើកបរ និងការប្រើដៃចង្កូត

រថយន្ត​Land Cruiser ​មាន​សាក់ស៊ី​ល្អ​បើកបរ​លើ​ផ្លូវ​លំបាក ​។ ​វា​មិនមាន​ភាពរហ័សរហួន​ដូច​រថយន្ត​ប្រភេទ​ខ្នាត​ធំ​4x4​ផ្សេងទេ ​នៅ​ពេល​បើកបរ​លើ​ផ្លូវ​ធម្មតា​។ ​ការ​បើកបរ​មិនមាន​បញ្ហា​ទេ​នៅ​លើ​ផ្លូវ​ធម្មតា ​តែ​អាច​មាន​បញ្ហា​បន្តិចបន្តួច​សម្រាប់​ផ្លូវ​មាន​ជង្ហុក ​រឺ​ផ្លូវ​រាង​ទឹក​រលក​។

ភាពជាម្ចាស់

​គុណភាពនិងការជឿជាក់

តើ​អ្នក​ចង់​បាន​អ្វី​ពី​រថយន្ត​ខ្នាត​ធំ ​មាន​តម្លៃ​ថ្លៃ​នេះ​?  ​បើសិន​គិតថា​មាន​ផ្ទៃ​ខាងក្នុង​ទាន់សម័យ  ​ការ​តុបតែង​ល្អ​ឥតខ្ចោះ ​វា​ពិតជា​មិនមែន​ទេ​។ ​តែ​បើសិនជា​ចង់​បាន​រថយន្ត​ដែល​មាន​ភាពរឹងមាំ ​ប្រើប្រាស់​បានយូរ ​វា​ពិត​ជា​អាច​ធ្វើ​បាន​។ ​លើសពីនេះទៀត ​វា​ក៏​មាន​ការ​ធានា​រយៈពេល​៥ឆ្នាំ​ផងដែរ​។

សុវត្ថិភាព នៃការបើកបរ

រថយន្ត​Land Cruiser ​នេះ​មាន​បំពាក់​ពោង​ការពារ​៧​(​រាប់​បញ្ចូល​ទាំង​ពោង​ការពារ​ជង្គង់​អ្នកបើកបរ​មួយ​) ​មាន​ប្រព័ន្ធ​រក្សា​លំនឹង ​សោរdeadlock  ​ឧបករណ៍​រោទិ៍​សម្លេង ​ឧបករណ៍​sensor​ការពារ​ការ​បំបែក​ញ្ចក់​។

ផ្ទៃក្នុងរថយន្ត

ទំហំក្នុងរថយន្ត

ក្នុង​រថយន្ត​ធំ​ទូលាយ​នៅ​កៅអី​ពី​ជួរ​ខាងមុខ​។ រថយន្ត​ប្រភេទ​LC3 ​មាន​កៅអី​៥​តាម​ស្តង់ដា ​និង​មាន​កៅអី ​បន្ថែម​ពីរ​ដែល​អាច​បត់​បានដែរ​។  ​ប្រភេទ​LC4 ​មាន​កៅអី​អូតូ​។  វា​ធ្វើ​ឲ្យ​ទូលាយ​ទាំង​ខាងលើ ​និង​ខាងក្រោម ​ប៉ុន្តែ​កន្លែង​ថតក្រោយ​រាង​តូចបន្តិច​។ ​សម្រាប់​ប្រភេទ​៥​កៅអី  ​នៅ​ថត​ខាងក្រោយ​ទូលាយ​។

ការបំពាក់ឧបករណ៍ផ្សេង

ម៉ូដែល​ដែល​មាន​តម្លៃ​ថោក​បំផុត​មាន ​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព ​យ៉ាន់ស្ព័រ ​ប្លូធូស ​ប៉ុន្តែ​សម្រាប់​ប្រភេទ​ LC4 ​បាន​បន្ថែម​សម្ភារ​ពិសេស​មួយចំនួន​ទៀត​ដូចជា ​ពូកស្បែក ​ប្រព័ន្ធ​គ្រប់គ្រង​កៅអី​អូតូ ​ប្រព័ន្ធ​ភ្ជាប់​ផ្កាយរណប ​និង​ភ្លើង​បិទបើក​ និង​ជូត​កញ្ចក់​អូតូ​។