TOYOTA LAND CRUISER V8 4X4

តម្លៃប្រហែល: 99940.00$

កម្លាំងសន្ទុះ0-60: 8.9 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 130mph     

ល្បឿនអតិបរមា: 9.5លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 980 គម

 

នៅ​លើផ្លូវ​

​ការ​បំពេញ​មុខងារ​​

រថយន្ត​V8​ ប្រើ​ម៉ាស៊ូត​៤.៥​លីត្រ​មាន​ប្រើ​Turbo​ ​មាន​កម្លាំង​អូសទាញ​បាន​ 497lb ft ​ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​កម្លាំង​ខ្លាំង​ក្នុង​ការ​បើកបរ​លើ​ផ្លូវ​លំបាក​ប៉ុណ្ណោះ​ទេ ​ថែមទាំង​អាច​អូសទាញ​រថយន្ត​២.៧តោន​បាន​ទៀត​ផង​។ 

ការបើកបរ និងការប្រើដៃចង្កូត

រថយន្ត​Land Cruiser V8 ​នេះ ​មាន​សាក់ស៊ី​រឹង ​និង​សមត្ថភាព​ទៅ​ទី​កន្លែង​ណា​ក៏​បាន​តាម​តម្រូវ​ការ​។​ វា​ជា​រថយន្ត​មាន​ទំហំ​ធំ​ ស្រស់ស្អាត ​គួរ​ជា​ទី​ទាក់ទាញ​ចិត្ត ​និង​ធ្វើ​ឲ្យ​ការ​បើកបរ​មាន​ភាពងាយស្រួល ​។  

 ភាពជាម្ចាស់

​គុណភាពនិងការជឿជាក់

គុណភាព​របស់​រថយន្ត ​Land Cruiser V8​នេះ ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ដូច​ជា​បាន​រំពឹង​ទុក​ដែរ​។ ​វា​តម្លើង​មក​សម្រាប់​ប្រើ​ក្នុង​លក្ខខណ្ឌ​លំបាកៗ ​វា​ពិត​ជា​ផ្តល់​នូវ​ការ​ទុក​ចិត្ត​យ៉ាងខ្លាំង​ដល់​អតិថិជន។ ​ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​ការ​ធានា​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ផងដែរ​។  

សុវត្ថិភាព នៃការបើកបរ

រថយន្ត​Land Cruiser V8 ​មាន​ប្រព័ន្ធ​គ្រប់គ្រង​លំនឹង​ស្តង់ដា ​ពោង​ការពារ​រថយន្ត​មិន​តិចជាង​១៤ ​ត្រូវ​បាន​បំពាក់​។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ចំនួន​ទៀត​ដែរ​ រាប់​បញ្ចូល​ទាំង​ខ្សែ​ក្រវ៉ាត់ ​និង​ខ្នើយ​កៅអី​ការពារ​ក្បាល ​ពេល​មាន​ការ​ប៉ះ​ទង្គិច​។ ​និង​ក៏​មាន​បំពាក់​ISOFIX​សម្រាប់​កូន​ក្មេង​ផងដែរ​។

ផ្ទៃក្នុងរថយន្ត

ទំហំក្នុងរថយន្ត

 អ្នក​ពិតជា​ចង់​ឲ្យ​រថយន្ត​នេះ​មាន​ទី​កន្លែង​ក្នុង​រថយន្ត​ធំ​ទូលាយ​មែនទេ ​រថយន្ត​Land Cruiser V8 ​ពិត​ជា​មិន​ធ្វើ​ឲ្យ​ខក​ចិត្ត​ទេ​។ ​វា​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​៧​នាក់ ​ហើយ​កៅអី​ជួរ​ខាងក្រោយ​អាច​បត់​បាន ​ធ្វើ​ឲ្យ​ថត​ខាងក្រោយ​រថយន្ត​កាន់​តែ​ទូលាយ​។ 

ការបំពាក់ឧបករណ៍ផ្សេង

រថយន្ត​នេះ​ត្រូវ​បាន​បំពាក់​ដោយ​សម្ភារ​ឧបករណ៍​ទំនើបៗ​ទាន់​សម័យ ​រាប់​បញ្ចូល​ទាំង​យ៉ាន់ស្ព័រ​២០​អ៊ីញ ​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​៤​កន្លែង ​សោរ​deadlock​ ​ប្រព័ន្ធ​គ្រប់គ្រង​ពេល​បើកបរ ​ម៉ាស៊ីន​ចាក់​DVD ​១៤​speaker  ​ប្រព័ន្ធ​ភ្ជាប់​ផ្កាយរណប ​និង​ពូកស្បែក​៕