ASTON MARTIN DB9 VOLANTE

តម្លៃប្រហែល: 220147.00$

កម្លាំងសន្ទុះ0-60: 4.6វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 190mph     

ល្បឿនអតិបរមា: 14.2លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 597 គម

នៅ​លើផ្លូវ​

​ការ​បំពេញ​មុខងារ​​

រថយន្ត​Volante ដំណើរការ​ដោយ​ម៉ាស៊ីន​V12 កម្លាំង ៤៧០សេះ ដែល​អាច​មាន​កម្លាំង​ខ្លាំង​ដូច​រថភ្លើង​មួយ​គ្រឿង​នៅ​ល្បឿនទាប និង មាន​កម្លាំង​រមួល ៤៤៣​ផោន-ហ្វីត ។ អតិថិជន​អាច​ជ្រើសរើស​ប្រភេទ​ចង្កឹះលេខ​៦​ល្បឿន ឬ ប្រភេទ​លេខអូតូ ក៏​បាន។

ការបើកបរ និងការប្រើដៃចង្កូត

និយាយ​ពី​ភាព​រលូន ការបើកបរ​លឿន ធ្វើ​ឲ្យ​រថយន្ត​Volante មាន​សម្លេង​ស្ងប់ និង ទប់​ខ្លួន​បាន​ល្អ ប៉ុន្តែ វា​អាច​យោល​ខ្លះ​ទៅតាម​ផ្ទៃ​ផ្លូវ។ លើស​ពីនេះ ខណៈពេល​ដែល​ការបើកបរ​កាន់តែ​អនុគ្រោះ ជាង​រថយន្ត​coupe ការប៉ះទង្គិច និង ផ្ទៃផ្លូវ​រដិបរដុប អាច​ធ្វើ​ឲ្យ​មាន​រំញ័រ​តាម​រយៈ​ដៃចង្កូត។​

ភាពជាម្ចាស់

​គុណភាពនិងការជឿជាក់

ម៉ាស៊ីន V12 របស់​រថយន្ត​Aston បាន​បង្ហាញ​ខ្លួនឯង ក្នុង​ប្រភេទ​រថយន្ត​DB9 coupe និង Vanquish ទោះ​ជាយ៉ាងណា​ក៏ដោយ សារ​ព្រមាន​ប្លែកៗ បាន​លោត​ឡើង​ពេល​ធ្វើតេស្ត។ ចង្កឹះលេខ​អាច​ទុកចិត្ត​បាន ផ្ទៃ​ខាងក្នុង​រថយន្ត​ស្អាត ប៉ុន្តែ​សម្ភារ​ដែល​ប្រើ មិនសូវ​ទាក់ទាញ។

សុវត្ថិភាព នៃការបើកបរ

រថយន្ត​Volvo ជួយ​ក្រុមហ៊ុន​Aston​ក្នុង​ការបង្កើត​រថយន្ត​DB9  និង​វា​មាន​ប្រព័ន្ធ​អូសទាញ​គ្រប់បែប និង​ឧបករណ៍​ជំនួយ​ចាប់ហ្រ្វាំង បន្ថែម ពោង​ខ្យល់​៤។ វា​ក៏​មាន​បំពាក់​ប្រព័ន្ធ​សន្តិសុខ​រថយន្ត​ដែរ។

ផ្ទៃក្នុងរថយន្ត

ទំហំក្នុងរថយន្ត

រថយន្ត​Volante ទុក​កៅអី​ខាងក្រោយ​ពិបាក​ប្រើ​បន្តិច ។ ជាមួយនឹង​មនុស្ស​ធំ​ពីរ​នាក់​ល្មម ផ្នែក​ខាងលើ និង ជើង មិន​សូវ​បាន​ច្រើន។ កៅអី​ខាងក្រោយ​ក៏​មិន​អាច​បត់​សម្រាប់​សម្ភារ​បន្ថែម​បាន​ដែរ។

ការបំពាក់ឧបករណ៍ផ្សេង

ដូច​ដែល​អ្នក​រំពឹង​ទុក​ ​វា​មាន​បំពាក់​សម្ភារ​ជាច្រើន​ដូច​ជា ឧបករណ៍​ត្រួត​ពិនិត្យ​សីតុណ្ហភាព កៅអី​មាន​កន្លែង​សម្រាប់​ស៊េរេ​បាន​ដែល​ប្រើ​ដោយ​អគ្គិសនី ឧបករណ៍​បង្ហាញ​ផ្លូវ​ភ្ជាប់​ផ្កាយរណប  និង ឧបករណ៍stereo ដែល​ទាំងអស់​សុទ្ធតែ​មាន​លក្ខណៈ​ស្តង់ដា។ ទាំងនេះ​នៅ​តែ​ធ្វើ​ឲ្យ​រថយន្ត​DB9 ខ្វះ​សម្ភារ​ទំនើបៗ ដែល​មាន​បំពាក់​នៅ​រថយន្ត​តម្លៃ​ថោក ដូចជា​រថយន្ត​Mercedes SL55 AMG៕