Volkswagen Up Hatchback

តម្លៃប្រហែល: 19576.00$

កម្លាំងសន្ទុ0-60: 13.2 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 106 mph

ល្បឿនអតិបរមា: ,  3.91  លីត្រ/100គម 

តម្លៃប្រហែល: 18955.00$

កម្លាំងសន្ទុ0-60: 13.2វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 106 mph

ល្បឿនអតិបរមា: ,  3.91  លីត្រ/100គម 

តម្លៃប្រហែល: 18058.00$

កម្លាំងសន្ទុ0-60: 13.2 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 106 mph

ល្បឿនអតិបរមា: ,  3.91  លីត្រ/100គម 

តម្លៃប្រហែល: 16060.00$

កម្លាំងសន្ទុ0-60: 14.4 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 100 mph

ល្បឿនអតិបរមា: 3.41 លីត្រ/100គម

 

តម្លៃប្រហែល: 13567.00$

កម្លាំងសន្ទុ0-60: 14.4 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 99 mph

ល្បឿនអតិបរមា: 3.75 លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: គម

ការបើកលើផ្លូវ

សមត្ថភាព

អ្នកអាចជ្រើសរើស​ម៉ាស៊ីនសាំង ៣ស៊ីឡាំង ចំណុះ ១.០លីត្រ ពីរប្រភេទ​​ដែលមានកម្លាំង ​៥៩សេះ និង មួយទៀត ​៧៤សេះ។ ​ម៉ាស៊ីនទាំងពីរ​មិន​មានល្បឿនលឿនទេ ហើយត្រូវការ ​រោទិ៍ម៉ាស៊ីន​ដើម្បី​បន្តទៅមុខ។ សម្រាប់ម៉ាស៊ីន ​កម្លាំង 74 សេះ ​វាអាចបើកបរ​បានល្អ​នៅផ្លូវ​ហាយវេ។

ការបើកបរ និងប្រើដៃចង្កូត

រថយន្តនេះ​ផ្តល់នូវ​ការបើកបរ​បានល្អ ដែល​វាទប់ទល់​​នឹង​ផ្លូវដែល​រលាក់។ វាផ្តល់ភាព​រីករាយ ​ក្នុងការបើកបរ។ ​ជារថយន្តខ្នាតតូច ដែល​មានលក្ខខណៈ ​រហ័សរហួន ​និងបើកបរ​បានច្បាស់លាស់ ប៉ុន្តែ​មានទម្ងន់ស្រាល ​និង​ការផ្លាស់ប្តូរ​ល្បឿន​ដោយ​ប្រើលេខដៃបានយ៉ាងល្អ។

ភាពជាម្ចាស់

គុណភាព និងការជឿជាក់

មិនមាន​រថយន្តប្រភេទ ជិះក្នុងក្រុង ​សូម្បីតែ​ប្រភេទ​ Seat Mii និង​ Skoda Citigo ដែល​វាមាន​លក្ខខណៈប្រភេទ​មេកានិច​ដូចគ្នា ​មិន​អាច​ប្រៀបបាន​នឹង​រថយន្ត​ Up ​នេះបានដែរ​ចំពោះភាព​ក្លាស៊ិក​របស់វា។ ​ផ្ទៃតាប្លូ  មានលក្ខខណៈ​ភ្លឺ​រលោង ​និងមាន​ចង្កឹះលេខ ព័ទ្ធជុំវិញ​ដោយ​​​ក្រូេម ​ហើយ ​ជាតិជ័រមាន​លក្ខខណៈស្តង់ដា​ខ្ពស់។

សុវត្ថិភាព និង​សន្តិសុខ

គ្រប់រថយន្ត​Upទាំងអស់ ​មាន​ពោង​សុវត្ថិភាព​ខាងមុខពីរ ​បន្ថែម​នឹង​ ថង់​ចំហៀង ​ដែល​ពង្រីក ​ដើម្បីគ្រប​ទៅលើ​កន្លែង​ដូចគ្នា ​ដូចជា​ពោងខ្យល់​បង្អួច។ ​ទោះជាយ៉ាងណា ​ម៉ូដែល​ដើម ខ្វះ​​ការគ្រប់គ្រង​លំនឹង​ស្ថេរភាព​ស្តង់ដា។ ​ទោះជាយ៉ាងណា ​រថយន្ត​នេះ​ទទួល​បាន​ចំណាត់ថ្នាក់​ផ្កាយ​៥​នៅ​ក្នុងការធ្វើតេស្ត​ Euro NCAP និង​ហ្វ្រាំង​បន្ទាន់​​ក៏អាច​រកបានដែរជាមួយ​នឹង​តម្លៃ សមរម្យ​ជាជម្រើសបន្ថែម។ ​

ផ្នែកខាងក្នុងរថយន្ត

ផ្ទៃខាងក្នុងរថយន្ត

មាន​អារម្មណ៍​អស្ចារ្យនៅ​ផ្នែកលើ​ខាងមុខ​​ដោយសារ ​ផ្ទៃខាងក្នុង​រថយន្ត ​មិន​មាន​របស់​ច្រើន  និង​កន្លែង​ទូលាយ​ផ្នែកស្មា។ ​រថយន្ត​Up នេះ ​គឺជាប្រភេទ​រថយន្ត​ដែល​មាន​ផ្ទៃខាងក្នុង​ទូលាយ​ជាងគេ នៅ​ផ្នែកខាងក្រោយ ជាមួយ​នឹង​ផ្នែកក្បាល និង​កន្លែង​ដាក់​ជើង ។ ជាប្រភេទ​រថយន្ត​ខ្នាត​supermini ដែល​អាច​ដាក់​សម្ភារនៅផ្ទៃ​ខាងក្រោយ​បានច្រើន។

សម្ភារបំពាក់

មាន​ការតុបតែង​៣ប្រភេទ  ហើយ ​ទាំងអស់​បំពាក់​ទៅ​ដោយ​ឧបករណ៍​គ្រប់គ្រាន់ ​ឬ​មានសមត្ថភាព ​ជាមួយ​នឹង​ជម្រើស​តម្លៃ​សមរម្យ។ ​ប្រភេទរថយន្ត​កម្រិតជាងគេHigh Up មានបំពាក់​ទៅដោយ ​ប្រព័ន្ធ​ព័ត៌មាន​កម្សាន្ត ​ភ្ជាប់​ផ្កាយរណប ដ៏ល្អ និង​អាច​ដកចេញបាន ​ព្រមទាំង ​កៅអីខាងមុខ​មាន​កម្តៅ​ផងដែរ៕