TOYOTA AVENSIS

តម្លៃប្រហែល: 43735.00$

កម្លាំងសន្ទុះ0-60: 9.5 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 127mph

ល្បឿនអតិបរមា: 5.16 លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 968 គម

តម្លៃប្រហែល: 38952.00$

កម្លាំងសន្ទុះ0-60: 8.9 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 130 mph

ល្បឿនអតិបរមា: 4.5លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1110 គម

តម្លៃប្រហែល: 35619.00$

កម្លាំងសន្ទុះ0-60: 9.4 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 124 mph

ល្បឿនអតិបរមា: 5.5លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 909 គម

តម្លៃប្រហែល: 31824.00$

កម្លាំងសន្ទុះ0-60: 9.4 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 124 mph

ល្បឿនអតិបរមា: 5.5លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 909 គម

តម្លៃប្រហែល: 31824.00$

កម្លាំងសន្ទុះ0-60: 9.4 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 124 mph

ល្បឿនអតិបរមា: 5.5លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 909 គម

នៅ​លើផ្លូវ​

​ការ​បំពេញ​មុខងារ​​

​កម្លាំង​ម៉ាស៊ីន​ប្រើ​សាំង​ត្រូវ​បាន​កំណត់​ត្រឹម​តែ​ម៉ាស៊ីន​ចំណុះ​១.៨​លីត្រ​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ​ដែល​មាន​សម្លេង​រោទិ៍​ទាប​នៅ​ល្បឿន​យឺត ​និង​មាន​សម្លេង​ខ្លាំង​នៅពេ​លដែល​វា​ធ្វើ​ការ​ខ្លាំង​។ ​រថយន្ត​ប្រើ​ម៉ាស៊ូត​ ២.០​លីត្រ ​មាន​ល្បឿន​លឿន​ជាង​ និង​ រហ័ស​រហួន និង​ប្រភេទ​ ២.២​ មិន​ជា​លឿន​ជាង​វា​ទេ។ វា​មាន​ប្រភេទ​ម៉ាស៊ីន​ប្រើ​ម៉ាស៊ូត​ ២.២​ដែល​អាច​រក​បាន​ជា​មួយ​នឹង​ប្រព័ន្ធ​បញ្ជា​ល្បឿន​អូតូ ។ ​

ការបើកបរ និងការប្រើដៃចង្កូត

រថយន្ត​Avensis ​មាន​ចលនា​លឿន​ បើ​ប្រៀប​នឹង​រថយន្ត​ប្រជែង​ផ្សេង​ដូច​ជា​រថយន្ត​Ford ​Mondeo​។ ​វា​បើកបរ​បាន​ល្អ​នៅ​លើ​ផ្លូវ​ហាយវេ ​ជា​មួយ​នឹង​បូម​ដែល​ដំណើរ​ការ​យ៉ាង​ស្ងប់​ស្ងាត់។ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ការ​បើក​បរ​កាច់​ចុះ​កាច់​ឡើង​នៅ​ផ្លូវ​កោង​​​ការ​កាន់​ដៃ​ចង្កូត​មិន​បាន​ល្អ​ទេ​ជា​មួយ​នឹង​តួ​រថយន្ត​បរ​ទៅ​មុខ​យ៉ាង​លឿន​ធ្វើ​ឲ្យ​ការ​បើកបរ​មិន​បាន​ល្អ។

ភាពជាម្ចាស់

​គុណភាពនិងការជឿជាក់

រថយន្ត ​Avensis​​មិន​បាន​ផ្តល់​នូវ​កត្តា​ដែល​ផ្តល់​នូវ​អារម្មណ៍​ល្អ​ដូចជា​ប្រភេទ​ដៃ​គូ​ប្រជែង​ខ្លះ ​ការ​រចនា ​និង​ការ​បំពាក់​សម្ភារ​នៅ​ក្នុង​រថយន្ត ​មាន​លក្ខណៈ​ខ្វះ​ខាត​ច្រើន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្វី​ៗ​ធ្វើ​ឡើង​មាន​លក្ខណៈ​រឹង​មាំ ​និង​រថយន្ត​Toyota​ទទួល​បាន​ពិន្ទុ​យ៉ាង​ល្អ​រហូត​ដល់​លើ​គុណភាព​នៃ​ការ​ជឿជាក់​ និង​ការ​ស្ទាប​ស្ទង់​ការ​ពេញ​ចិត្ត​របស់​អតិថិជន។  ប្រសិន​ជា​អ្នក​មាន​ក្តី​កង្វល់​ នោះ​ក្រុមហ៊ុន​ផ្តល់​ជូន​ការ​ធានារយៈ​ពេល​៥ឆ្នាំ។

សុវត្ថិភាព នៃការបើកបរ

រថយន្ត​Avensis ​មាន​បំពាក់​សម្ភារ​សុវត្ថិភាព​ជា​ច្រើន​ដែល​អាច​ស្រម៉ៃ​គិត​ដល់។ វា​មាន​ពោង​សុវត្ថិភាព​ នៅ​ខាង​មុខ ​ចំហៀង ​និង​ពោង​វាំងនន ​និង​មាន​បន្ថែម​មួយ​ទៀត​នៅ​ខាង​ក្រោម​ចង្កូត​សម្រាប់​ការពារ​ជង្គង់​អ្នក​ដំណើរ។ វា​ក៏​មាន​ខ្នើយ​ការពារ​ក្បាល​បាន​យ៉ាង​សកម្ម ​ជា​មួយ​នឹង​ប្រព័ន្ធ​រក្សា​លំនឹង​ ដែល​អាច​ជួយ​ឲ្យ​អ្នក​បើកបរ​ជៀស​ផុត​ពី​គ្រោះ​អាសន្ន​បាន។ សោរ​deadlock​និង​ឧបករណ៍​រោទិ៍​សម្លេង​ត្រូវ​បាន​បំពាក់​គ្រប់​ម៉ូដែល​ផង​ដែរ

ផ្ទៃក្នុងរថយន្ត

ទំហំក្នុងរថយន្ត

រថយន្ត​Avensis ​មិន​ទូលាយ​ដូច​រថយន្ត​Ford Mondeo​ទេ​ប៉ុន្តែ​វា​ផ្តល់​កន្លែង​ទូលាយ​ផ្នែក​ក្បាល ​និង​ផ្នែក​ជើង ​និង​បាត​រថយន្ត​រាប​ស្មើ ​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​អង្គុយ​នៅ​កៅអី​ក្រោយ​ផ្នែក​ណ្តាល។​កន្លែង​ដាក់​សម្ភារ​ខាង​ក្រោយ​មិន​ទូលាយ​ដូច​រថយន្ត​Mondeo​ទេ​ ប៉ុន្តែ ​មិន​ខ្លី​ពេក​ដែរ។ កៅអី​ខាង​ក្រោយ​ដាច់​ពី​គ្នា ​និង​អាច​បត់​បាន ​ប៉ុន្តែ​តួ​រថយន្ត​saloon​ការ​ដាក់​សម្ភារ​មាន​កំនត់។

ការបំពាក់ឧបករណ៍ផ្សេងៗ

ម៉ូដែល​T2  ​ត្រូវ​ដាក់​បង្ហាញ​នេះ​ជា​មូលដ្ឋាន​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់​ និង​រន្ធ​auxiliary​ប៉ុន្តែ​អតិថិជន​ភាគ​ច្រើន​គេ​នឹង​ឡើង​ស៊េរី​ទៅ​ប្រភេទ​TR ​ ដែល​មាន​បន្ថែម​សម្ភារ​សំខាន់ៗ​ដូចជា ​ឧបករណ៍​បង្ហាញ​ផ្លូវ​ភ្ជាប់​ផ្កាយ​រណប​ បង្អួច​ខាង​ក្រោយ​ប្រើ​អេឡិចត្រិច​ អំពូល​អូតូ ​និង​ឧបករណ៍​​ជូត​កញ្ចក់​អូតូ ​ប្លូធូស ​យ៉ាន់ស្ព័រ​​និង​ឧបករណ៍​ត្រួត​ពិនិត្យ​សីតុណ្ហភាព​ពីរ​តំបន់។  ការ​បន្ថែម​មាន​លើ​ប្រភេទ​T4​និង​T Spirit​ដែល​មាន​ពូក​ស្បែក ​កន្លែង​ស៊េរេ​កៅអី​អ្នក​បើកបរ​ប្រើ​អេឡិចត្រិច​ ប៉ុន្តែ​តម្លៃ​របស់​វា​មាន​តម្លៃ​ខ្ពស់៕