VOLKSWAGEN PASSAT SALOON

តម្លៃប្រហែល: 40868.00$

កម្លាំងសន្ទុះ0-60: 9.8 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 131mph

ល្បឿនអតិបរមា: 3.83លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1522 គម

តម្លៃប្រហែល: 37956.00$

កម្លាំងសន្ទុះ0-60: 12.2 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 121mph

ល្បឿនអតិបរមា: 5.11លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1139 គម

តម្លៃប្រហែល: 36943.00$

កម្លាំងសន្ទុះ0-60: 9.8 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 131mph

ល្បឿនអតិបរមា: 3.83លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1522 គម

តម្លៃប្រហែល: 34815.00$

កម្លាំងសន្ទុះ0-60: 12.2 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 121mph

ល្បឿនអតិបរមា: 3.58លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1628 គម

តម្លៃប្រហែល: 33545.00$

កម្លាំងសន្ទុះ0-60: 10.3 វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 127mph

ល្បឿនអតិបរមា:  4.91លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 1187 គម

នៅ​លើផ្លូវ​

​ការ​បំពេញ​មុខងារ​​

វា​មាន​ម៉ាស៊ីន​ប្រើ​សាំង​ប្រើ​Turbo​បី​ប្រភេទ  1.4 TSI ១២០​សេះ 1.8 TSI ១៥៨​សេះ និង 2.0 TSI ២០៧​សេះ។ ម៉ាស៊ីន​ម៉ាស៊ូត​ដែល​ត្រូវ​បង្ហាញមុនគេ​នេះ​គឺ 1.6 TDI ដែល​មាន​កម្លាំង​តែ​១០៤​សេះ​ប៉ុណ្ណោះ  ​ប៉ុន្តែ​វា​មាន​ភាព​រហ័ស​រហួន។ លើស​ពី​នេះ​ទៀត វា​មាន​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ពីរ​ប្រភេទ 2.0 TDI​អាច​មាន​កម្លាំង ១៣៨សេះ ឬ ១៦៨សេះ ​និង​គ្រប់​ម៉ូដែល​នេះ​វា​មាន​ជម្រើស ចង្កឹះលេខ​ធម្មតា​៦​ល្បឿន និង​ចង្កឹះលេខ DSG  មាន​៧​ល្បឿន។

ការបើកបរ និងការប្រើដៃចង្កូត

រថយន្ត​Passat​បើកបរ​បាន​ល្អ​នៅ​ផ្លូវ​ហាយវេ ​ដែល​វា​ផ្តល់​កា​រ​អង្គុយ​រីករាយ​ទោះ​ជា​ប្រើ​ពេល​ច្រើន​ម៉ោង​ក៏​ដោយ។ ​វា​មិន​តម្រូវ​ឲ្យ​បើកបរ​ទៅ​កន្លែង​ណា​ផ្សេង​ទេ ជា​មួយ​នឹង​ដៃ​ចង្កូត​ដ៏​ស្រាល និង​បូម​ដ៏​ទន់ទាំងនេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នឹង​មាន​អារម្មណ៍​បុក​ទង្គិច​ជា​ច្រើន និង​ដៃ​ចង្កូត ផ្តល់​នូវ​មតិ​ត្រឡប់​មក​វិញ​តិច​តួច។ ​ដូច្នេះ​កុំ​រំពឹង​រីករាយ​ជា​មួយ​នឹង​រថយន្ត​Passat​នេះ​ខ្លាំង​ពេក។  ​ការ​គ្រប់​គ្រង​តួ​រថយន្ត​អាច​មាន​លក្ខណៈ​រឹង​​ ទោះ​ជា​យ៉ាង​ណា វា​មិន​ចាំ​បាច់​ចំណាយ​បន្ថែម​រក​ប្រព័ន្ធ​គ្រប់​គ្រង​សាក់ស៊ី​ដែល​អាច​ប្រែប្រួល​បាន​ទេ។

ភាពជាម្ចាស់

គុណភាពនិងការជឿជាក់

រថយន្ត​Volkswagen មាន​កេរ​ឈ្មោះ​លើ​គុណភាព និង​រថយន្ត​Passat​ក៏​មាន​ឈ្មោះរ​ហូត​មក​ដល់​ពេល​នេះ​ដែរ។ វា​មាន​រូបរាង​ទាក់​ទាញ និង​ចង្កឹះលេខ​ប្រតិបត្តិ​បាន​ច្បាស់​លាស់ ប៉ុន្តែ​សម្ភារ​ផ្លាស្ទិច​រឹងៗ នៅ​ផ្នែក​ខាង​ក្រោម​តាប្លូ អាច​ធ្វើ​ឲ្យ​វា​ធ្លាក់​គុណភាព​បន្តិច។ មោទនភាព​របស់​រថយន្ត​Volkswagen ​លើ​កេរ​ឈ្មោះ​ដែល​អាច​ជឿជាក់​បាន និង​រថយន្ត​Passat ទទួល​បាន​ការ​វាយ​តម្លៃ ​មធ្យម​លើ​ការ​ជឿជាក់​តាម​ការ​ស្ទាប​ស្ទង់​របស់​JD Power 2012។  

សុវត្ថិភាព នៃការបើកបរ

រថយន្ត​Passat ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ផ្កាយ​៥​លើ​ការ​ធ្វើ​តេស្ត​បុក​ទង្គិច​Euro NCAP ​និង​គ្រប់​ម៉ូដែល​មាន​ប្រព័ន្ធ​ប្រើ​អេឡិច​ត្រូនិច​១ឈុត​ ដែល​អាច​ការពារ​អ្នក​នៅ​ពេល​បុក​ទង្គិច។ ​មិន​ដូច​ជា​រថយន្ត​ប្រជែង​ផ្សេង រថយន្ត​នេះ​មិន​មាន​ពោង​សម្រាប់​ការពារ​ជង្គង់​អ្នក​បើកបរ​ទេ ​ប៉ុន្តែ​មាន​ពោង​នៅ​ខាង​មុខ ​នៅ​ចំហៀង​ និង​ពោង​វាំងនន និង​ខ្នើយ​ខាង​មុខ​មាន​ឧបករណ៍​ការពារ​ទប់​ក្បាល។ ចំនុច​សំខាន់​មួយ​ដែល​សាកសម​នៅលើ​ផ្ទៃតាប្លូ ដែល​អាច​ការពារ​មិន​ឲ្យ​ចោរ​លួច​បាន សោរ​ប្រើលេខសម្ងាត់ ​និង​ការ​បញ្ចេះ​ម៉ាស៊ីន គឺ​ជា​ជម្រើស។

ផ្ទៃក្នុងរថយន្ត

ទំហំក្នុងរថយន្ត

​រថយន្ត​Passat មិន​អាច​ប្រៀប​បាន​នឹង​រថយន្ត​Mondeo លើ​ផ្ទៃ​ខាង​ក្នុង​រថយន្ត​ទេ ប៉ុន្តែ​វា​នៅ​តែ​ទូលាយ ។ ​នៅ​ផ្នែក​ជើង​ ស្មា ​និង​ក្បាល​ទូលាយ សម្រាប់​មនុស្ស​៤​នាក់ ​ប៉ុន្តែ​ប្លុក​កណ្តាល​ធំ​ធ្វើ​ឲ្យ​អ្នក​អង្គុ​យ​នៅ​ខាង​ក្រោយ​ផ្នែក​កណ្តាល​មាន​ការ​ពិបាក។ កន្លែង​ដាក់​សម្ភារ​នៅ​ខាង​ក្រោយ​អាច​ផ្ទុក​បាន​ ៥៦៥​លីត្រ ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​សម្រាប់​ដាក់​ឥវ៉ាន់​ពេល​ដំណើរ​កម្សាន្ត។

ការបំពាក់ឧបករណ៍ផ្សេងៗ

សូម្បីតែ​​ម៉ូដែល​S​ដែល​មានតម្លៃទាបជាងគេ​នេះ មាន​សម្ភារ​គ្រប់​គ្រាន់ រាប់​បញ្ចូល​ទាំង​ម៉ាស៊ីន​ត្រជាក់ យ៉ាន់ស្ព័រ ​រន្ធ​USB និង​បង្អួច៤​​ប្រើ​អេឡិច​ត្រូនិច។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​គិត​ថា គួរ​តែ​ឡើង​ស៊េរី​ទៅ​ប្រភេទSE ដែល​មាន​បន្ថែម​សម្ភារ​មួយ​ចំនួន​ដូច​ជា អំពូល​បំភ្លឺ​អូតូ និង​ឧបករណ៍​ជូត​កញ្ចក់​អូតូ  ប្លូធូស ឧបករណ៍​ត្រួត​ពិនិត្យ​រថយន្ត​ពេល​បើកបរ និង​ការ​តុបតែង​ប្រភេទ​លាយ​ក្រូម និង​មាន​បន្ថែម​សម្ភារ​មួយ​ចំនួន​ទៀត​លើ​ប្រភេទ​Sport​មាន​ដូច​ជា ឧបករណ៍​ត្រួត​ពិនិត្យ​សីតុណ្ហភាព​ពីរ​តំបន់ ឧបករណ៍​បង្ហាញ​ផ្លូវ​ភ្ជាប់​ផ្កាយរណប កៅអី​ខាង​មុខ​ប្រភេទ​ស្ព័រ និង​បូម​រថយន្ត​ទាប៕