VOLKSWAGEN POLO HATCHBACK

តម្លៃប្រហែល: 33424.00$

កម្លាំងសន្ទុ0-60: 6.9វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 142 mph

ល្បឿនអតិបរមា: 4.91លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 762 គម

តម្លៃប្រហែល: 25609.00$

កម្លាំងសន្ទុ0-60: 9.7វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 118 mph

ល្បឿនអតិបរមា: 4.41លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 849 គម

តម្លៃប្រហែល: 20049.00$

កម្លាំងសន្ទុ0-60: 16.1វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 97 mph

ល្បឿនអតិបរមា: 4.58 លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 819 គម

តម្លៃប្រហែល: 19006.00$

កម្លាំងសន្ទុ0-60: 14.1វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 103 mph

ល្បឿនអតិបរមា: 4.58 លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 819 គម

តម្លៃប្រហែល: 17687.00$

កម្លាំងសន្ទុ0-60: 16.1វិនាទី

អត្រាស៊ីប្រេងជាមធ្យម: 97 mph

ល្បឿនអតិបរមា: 4.58 លីត្រ/100គម

ចម្ងាយផ្លូវប្រេងពេញរេសើវ័រ: 819 គម

ការបើកលើផ្លូវ

សមត្ថភាព

រថយន្ត នេះប្រើប្រាស់ម៉ាស៊ីន​៣ស៊ីឡាំង ចំណុណ​១.២លីត្រប្រើសាំងសុទ្ធ។ ​ម៉ាស៊ីន ​១.៤លីត្រ ​កម្លាំង ៨៤សេះ ​វាល្អប្រសើរជាងនេះ ចំណែកឯ ​ម៉ាស៊ីនប្រើទួបូ ​១.២លីត្រ ​  ១.៤លីត្រ (​ដែលជួនកាលវាបិទស៊ីឡាំងរបស់វាពាក់កណ្តាលដើម្បីជួយសន្សំសំចៃប្រេង) និង​ម៉ាស៊ីនប្រើ turbocharged  និង supercharged 1.4 លើរថយន្តស៊េរី​​ GTI នៅតែខ្លាំងដដែល។ ​ម៉ាស៊ីនប្រើម៉ាស៊ូត ​មាន ប្រភេទ ១.២លីត្រ ​និង ​១.៦លីត្រ ​ ប៉ុន្តែ ​ប្រភេទ​នេះ​ជាប្រភេទ​លក្ខខណៈសន្សំសំចៃប្រេង​ជាង​ការបញ្ចេញសមត្ថភាព។

ការបើកបរ និងប្រើដៃចង្កូត

រថយន្ត​ ​Polo វាមិនផ្តល់ភាព​សប្បាយ​បានច្រើន​ជាង​ Ford Fiesta ទេ ពីព្រោះ ​នៅពេលបើកបរ​ផ្លូវកោង​ធ្វើ​ឲ្យ​តួរថយន្តបត់រាងងាក ហើយ​ការប្រើដៃចង្កូត ​មាន ​ទម្ងន់​មិនស្ថេរ ។បូមរបស់​វារស់ល្អ ផ្តល់នូវការបើកបរ​ទន់ភ្លន់​។

ភាពជាម្ចាស់

គុណភាព និងការជឿជាក់

មានការប្រកួតប្រជែងតិតួចនឹង​រថយន្ត​Polo លើគុណភាព នៅលើទីផ្សារ។ ​គ្រប់ម៉ូដែល​ទាំងអស់ មានតម្លៃថ្លៃជាងគេនៅលើទីផ្សារ ជាមួយ​នឹង ផ្លាស្ទិច​ក្រាស់  ទន់នៅកន្លែង​ផ្ទៃតាប្លូ  និងចង្កឹះលេខរឹងមាំ។ កំណត់ត្រាជឿជាក់ ​របស់រថយន្ត​ Volkswagens ជាទូទៅ​ពិតជា​រឹងមាំ  ដែរ បើទោះជា​ការជឿជាក់របស់រថយន្ត​​Polo ត្រឹមតែ​មធ្យម​នៅក្នុងការស្ទាបស្ទង់​មតិ​អតិថិជន​ JD Power 2012 ។

សុវត្ថិភាព និង​សន្តិសុខ

សម្រាប់ពោងនៅវំាងនន​ត្រូវបន្ថែម​ថវិកា ប៉ុន្តែគ្រប់​រថយន្តPolo  មាន ពោង​សុវត្ថិភាព​ខាងមុខ ​និង​ចំហៀង មានលក្ខខណៈស្តង់ដា ព្រមទាំង ​ប្រព័ន្ធគ្រប់គ្រង​លំនឹង។ វាក៏​ទទួលបាន​ចំណាត់​ថ្នាក់​ផ្កាយ​៥ និង ​ពិន្ទុ​៩០%សម្រាប់​សុវត្ថិភាព​មនុស្សធំ នៅក្នុងការសាកល្បង​ការបុកទង្គិច​នៅ​ Euro NCAP ។ ​សោរ​ deadlock ស្លាកលេខ​ដែលអាចមើលឃើញច្បាស់ ​និងប្រព័ន្ធសន្តិសុខមានលក្ខខណៈស្តង់ដា។

ផ្នែកខាងក្នុងរថយន្ត

ផ្ទៃខាងក្នុងរថយន្ត

រថយន្ត Polo មាន​កន្លែងទូលាយ​គ្រប់គ្រាន់ នៅផ្នែកខាងមុខ ​ប៉ុន្តែ​រថយន្តប្រជែងមួយ​ចំនួន ​មាន​ភាពទូលាយជាង នៅផ្នែកខាងក្រោយ។ទោះជាយ៉ាងណា ​ផ្ទៃក្នុង​រថយន្ត​សម្បូរ​ទៅដោយ​ខ្យល់។ ​កន្លែង​ដាក់​អីវ៉ាន់​ខាងក្រោយមិនធំពេកទេ។ ​ម៉ូដែលខ្លះ​មានកំរាល​ក្លែងក្លាយ ដែល​អាច​យកចេញបាន ដើម្បី​អាចដាក់សម្ភារខាងក្រោមបានច្រើន ហើយអ្នកក៏អាច​ដក កៅអីក្រោយ និងបត់ចុះក្រោមបាន។

សម្ភារបំពាក់

ការតុបតែង​ធម្មតាមានប្រភេទ S , Match និង SEL ។ ប្រភេទ​ S មានបំពាក់​សម្ភារជាមូលដ្ឋាន ប៉ុន្តែ ​ផ្តល់ឲ្យអ្នកនូវ បង្អួច​ខាងមុខ​ប្រើអគ្គិសនី ​ការចាក់សោរនៅកណ្តាល ​និង​ CD Player ។ ​ប្រភេទ​​ Match បន្ថែម​ យ៉ាន់ ស្ព័រ ​ការចាក់ចោរពីចម្ងាយ ​បង្អួចខាងក្រោយ​ប្រើអគ្គិសនី (លើ​ម៉ូដែល​មាន​ទ្វារ៥) ​និង​ម៉ាស៊ីនត្រជាក់។ ប្រភេទ SEL មាន​បន្ថែមកន្លែងដាក់សម្ភារបន្ថែម ​ ការតុបតែង​ពូកស្បែក និងការតុបតែង​ និង ដៃចង្កូតប្រើស្បែក ។ ​ប្រភេទ​ R Line នាំមកនូវ ​ពិលមើលផ្លូវ​ប្រភេទស្ព័រ ​ដែល ​ប្រភេទ​ស៊េរីខ្ពស់ៗ​ដូចម៉ូដែល GTI មាន ​ចង្កឹះលេខ ​ពាក់កណ្តាលស្វ័យប្រវត្តិ លក្ខខណៈស្តង់ដា៕